សហរដ្ឋអាមេរិក កំពុងរកមធ្យោបាយទាក់ទងជាមួយក្រុមឧទ្ទាមស៊ីរី ក្រោយការដួលរលំរបបលោក Assad
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងស្វែងរកមធ្យោបាយទំនាក់ទំនងជាមួយក្រុមឧទ្ទាមស៊ីរី ដែលបានផ្ដួលរំលំរបបដឹកនាំរបស់ប្រធានាធិបតី លោក Bashar al-Assad និងកំពុងទាក់ទងជាមួយប្រទេសជាដៃគូក្នុងតំបន់ ក្នុងនោះរួមមានទាំងតួកគី ដើម្បីឱ្យពួកគេជួយចាប់ផ្ដើមកិច្ចសន្ទនាការទូតក្រៅផ្លូវការ។
បណ្ដារដ្ឋាភិបាលក្នុងតំបន់មជ្ឈិមបូព៌ា
រួមទាំងលោកខាងលិចកំពុងព្យាយាមបង្កើត ទំនាក់ទំនងថ្មីជាមួយក្រុមឧទ្ទាម Hayat Tahrir al-Sham
(HTS) ដែលធ្លាប់មានសម្ព័ន្ធភាពជាមួយក្រុមអាល់កៃដា
និងដែលបានដឹកនាំក្រុមចម្រុះឧទ្ទាមស៊ីរីក្នុងការផ្ដួលរំលំរបបរបស់ លោក Assad។
ថ្លែងចេញពីក្រសួងការបរទេសអាមេរិក
អ្នកនាំពាក្យ លោក Matthew
Miller ក៏បានបញ្ជាក់ដែរថាទីក្រុងវ៉ាស៊ីនតោន មានមធ្យោបាយមួយចំនួន
ក្នុងការទំនាក់ទំនងជាមួយក្រុមឧទ្ទាមស៊ីរី ជាច្រើនក្រុម
ក្នុងនោះរួមមានទាំងក្រុមឧទ្ទាមដែលអាមេរិកចាត់ទុកថាជាអង្គការភេរវកម្មផងដែរ។
បើតាមលោក Miller រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាន និងកំពុងពិភាក្សាជាមួយមេដឹកនាំក្នុងតំបន់ ហើយបានពិភាក្សាតាមទូរស័ព្ទចំនួន
២លើក ក្នុងរយៈពេល ៤ថ្ងៃមកនេះជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan៕

Post a Comment