សហរដ្ឋអាមេរិក បោះឆ្នោតវេតូ ប្រឆាំងដំណោះស្រាយ UN ស្ដីពីបទឈប់បាញ់ហ្កាហ្សា
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបទឈប់បាញ់ហ្កាហ្សា ជំរុញឱ្យ មានការរិះគន់សាជាថ្មីលើរដ្ឋបាលលោក ចូ បៃដិន ដែលជាថ្មីម្ដងទៀតនៅតែបន្តរារាំងសម្មភាពជាអន្តរជាតិសំដៅបិទបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែលជាមួយហាម៉ាស។
មិនមែនជាលើកទី១ទេ ដែលសហរដ្ឋអាមេរិកប្រើសិទ្ធិវេតូ
ដើម្បីប្រឆាំងនឹងដំណោះស្រាយ UN ស្ដីពីបទឈប់បាញ់ហ្កាហ្សា
ដោយប្រធានាធិបតី ចូ បៃដិន ដែលនឹងត្រូវចុះចេញពី តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ
បានផ្ដល់ឱ្យអ៊ីស្រាអែលនូវការគំាទ្រផ្នែកការទូតយ៉ាងរឹងមាំ
ខណៈម្ខាងបន្តផ្ដល់អាវុធឱ្យអ៊ីស្រាអែលបន្តធ្វើសង្រ្គាម រីឯម្ខាងទៀតបន្តព្យាយាមសម្របសម្រួលឱ្យមាន
បទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស។
សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតលើដំណោះស្រាយមួយស្នើឡើងសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០
ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍
ដើម្បីបិទបញ្ចប់ជម្លោះអូសបន្លាយពេលជាង១៣ខែមកនេះ
ខណៈក៏បានអំពាវនាវដាច់ដោយឡែកឱ្យមានការដោះលែងចំណាប់ខ្មាំងផងដែរ។
នៅក្នុងចំណោមសមាជិកទាំង១៥ មានតែសហរដ្ឋអាមេរិកម្នាក់ឯងគត់
ដែលបានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយនេះ។
អគ្គរដ្ឋទូតរងអាមេរិកប្រចាំ UN លោក Robert Wood បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់
យ៉ាងច្បាស់រួចហើយថាខ្លួននឹងគាំទ្រតែលើដំណោះស្រាយណាដែលអំពាវនាវច្បាស់ៗឱ្យមាន
ការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ ជាផ្នែកមួយនៃបទឈប់បាញ់តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា«ការបិទបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍
ត្រូវតែធ្វើឡើងជាមួយការដោះលែងចំណាប់ខ្មាំង។ គោលដៅទាំង២នេះគឺមាន
ទំនាក់ទំនងមិនអាចផ្ដាច់ចេញពីគ្នា។ ប៉ុន្តែដោះស្រាយនេះបានបោះបង់ចោលភាពចាំបាច់
និងហេតុទាំងនេះ ដូច្នេះសហរដ្ឋអាមេរិកមិនអាចគាំទ្រដំណោះស្រាយនេះបានទេ»៕

Post a Comment