សម្តេចតេជោ ហ៊ុន សែន ឲ្យពលរដ្ឋរក្សាភាពស្ងាត់ស្ងៀម ករណីកោះគុត
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ដោយទុកឱកាសឲ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការជាមួយគ្នាសិន។ សម្តេចថា រឿងនេះបើពលរដ្ឋនៅមិនស្ងៀមទេ អាចនឹងមានបញ្ហាដល់ផ្ទៃក្នុង។
សម្ដេចតេជោ ហ៊ុន សែន
អំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត
ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោបញ្ជាក់បន្ថែមថា កម្ពុជា
និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា
ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា
កោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត
គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា
និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ
ប៉ុន្តែមានជនអគតិមួយក្តាប់តូច(ក្រុមក្បត់ជាតិបីជំនាន់)កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ
ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ៕

Post a Comment