IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច
ប្រភព៖ Reuters
ក្រុងស៊ីប៊ូ ប្រទេសហ្វីលីពីន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ពន្ធគយសងសឹកអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ទ្វីបអាស៊ី បង្កើនថ្លៃដើម និងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ទោះបីជាមូលនិធិនេះរំពឹងថា អាស៊ីនៅតែជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកក៏ដោយ។
ការកត់សម្គាល់របស់លោក Srinivasan
បានធ្វើឡើងក្នុងគ្រាដែលមានការព្រួយបារម្ភអំពីផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក
ដូណាល់ ត្រាំ ក្នុងការដកហូតពន្ធគយ ៦០ភាគរយលើទំនិញរបស់ចិន និងពន្ធគយយ៉ាងតិច
១០ភាគរយលើទំនិញនាំចូលទាំងអស់ពីប្រទេសផ្សេងទៀត។
ថ្លែងក្នុងវេទិកាស្តីពីហានិភ័យជាប្រព័ន្ធនៅទីក្រុងស៊ីប៊ូ
ប្រទេសហ្វីលីពីន លោក Krishna Srinivasan នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិ
IMF បានលើកឡើងថា៖ «ពន្ធសងសឹកគំរាមកំហែងបង្កឱ្យមានការរំខានដល់ចក្ខុវិស័យកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់
ដែលនាំឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចំណាយពេលកាន់តែយូរ និងមានប្រសិទ្ធភាពកាន់តែតិច»។
ពន្ធគយអាចរារាំងពាណិជ្ជកម្មសកល
រារាំងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនាំចេញ និងអាចធ្វើឱ្យអតិផរណាកើនឡើងនៅសហរដ្ឋអាមេរិក
ដែលបង្ខំឱ្យធនាគារកណ្តាលអាមេរិករឹតបន្តឹងគោលនយោបាយរូបិយវត្ថុ បើទោះបីជាមានចក្ខុវិស័យកំណើនសេដ្ឋកិច្ចពិភពលោកមិនសូវល្អក៏ដោយ។
កាលពីខែតុលា
សហភាពអឺរ៉ុបក៏បានសម្រេចចិត្តដំឡើងពន្ធគយលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនផងដែរដល់
៤៥,៣ភាគរយ ដែលជំរុញឱ្យមានការសងសឹកវិញពីសំណាក់រដ្ឋាភិបាក្រុងប៉េកាំង។
របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់មូលនិធិ
IMF
បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយសម្រាប់ទាំងឆ្នាំ២០២៤
និងឆ្នាំ២០២៥ ដែលទាបជាងការព្យាករសម្រាប់សេដ្ឋកិច្ចនៅតំបន់អាស៊ីដែលមានអត្រា ៤,៦ភាគរយសម្រាប់ឆ្នាំនេះ និង ៤,៤ភាគរយសម្រាប់ឆ្នាំក្រោយ។
លោក Srinivasan បាននិយាយថា
តំបន់អាស៊ីកំពុង «មើលឃើញរយៈពេលអន្តរកាលដ៏សំខាន់មួយ» ដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំង រួមទាំង «ហានិភ័យធ្ងន់ធ្ងរ» នៃការកើនឡើងភាពតានតឹងពាណិជ្ជកម្មនៅទូទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។
លោកបានបន្ថែមថា ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយរូបិយវត្ថុក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿន លឿន
និងការរំពឹងទុករបស់ទីផ្សារដែលពាក់ព័ន្ធ
អាចប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកគោលនយោបាយរូបិយវត្ថុនៅតំបន់អាស៊ី
ជះឥទ្ធិពលលើលំហូរមូលធនសកល អត្រាប្តូរប្រាក់ និងទីផ្សារហិរញ្ញវត្ថុផ្សេងទៀត៕

Post a Comment