ឯកឧត្តម វ៉ា ថន អញ្ជេីញបិទវេទិកាស្តីពីការងារកំណែទម្រង់វិមជ្ឈការនិង វិសហមជ្ឈការដេីម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ ដំណេីរការនៃការរៀបចំវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដេីម្បីចូលរួមសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ នាឱកាសនេះ រៀបចំដោយរដ្ឋបាលខេត្តក្រចេះ ដែលបានប្រព្រឹត្តអស់រយៈពេល២ ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី០១ វិច្ឆិកា នៅសាលមហោស្រពខេត្តនិងត្រូវបិទបញ្ជប់កម្មវិធី នារសៀល ថ្ងៃទី០១ វិច្ចិការ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តរួមនិងឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ  ។  

វេទិកាថ្នាក់ខេត្តនាឱកាសនេះ ដោយមានចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន រួមនិង ឯកឧត្តម លោក ជំទាវ សមាជិកក្រមប្រឹក្សាខេត្ត ឯកឧត្តម លោក ជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត លោក នាយក នាយករង រដ្ឋបាលសាលាខេត្ត, លោក មេបញ្ជាការ  មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទ , លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត, ព្រមទាំងលោក លោកស្រី នាយក  នាយករងនៃសាលាវិទ្យាល័យជុំវិញខេត្ត រួមនិងមន្រ្តី សមាគមក្រុមប្រឹក្សា ក្រុង ឃុំ សង្កាត់ ព្រមទាំងមន្រ្តីអង្គការសុីវិល ប្រមាណជាង៤៣០នាក់ ។  

ជាមួយគ្នានេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានប្រសាសន៍ ថ្លែងអំណរ អរគុណ និងក្តីសោមនស្សរីកយ៉ាងក្រៃលែងដល់មន្រ្តីរាជការ ទាំងអស់ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គការសង្គមសុីវិល ព្រមទាំងលោក មេឃុំ ចៅសង្កាត់ទាំងអស់ ដែលបានអញ្ជេីញមកចូលរួមក្នុងភាពទទួលខុសត្រូវខ្ពស់ ដែលរដ្ឋបាលខេត្តបានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី «ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដេីម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០ នាឱកាសនេះ»។  

ឯកឧត្តម មានប្រសាសន៍បន្ថែម សំណូមពរនិងជំរុញដល់លោក គ្រូ អ្នកគ្រូដែលគ្រប់គ្រងសាលារៀនមួយចំនួន ពុំមានអនាម័យនោះត្រូវចូលរួមធ្វេីអនាម័យ នៅជុំវិញបរិវេណសាលារៀនឱ្យបានស្អាតល្អ ជៀសវាង កុំឱ្យមានបញ្ហាដល់សុខភាព ឬ សត្វសេរ៉ាពិសផ្សេងៗដែលយេីងមេីលមិនឃេីញ វាមកចឹក ឬទិច ប៉ះពាល់ដល់ខ្លួនប្រាណយេីង និងសិស្សានុសិស្សដែលចេញចូលមកសិក្សា ។   

ទន្ទឹមនិងនេះ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ ពីគោលការណ៍របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺតម្រូវតែខិតខំអនុវត្តន៍ការងារឱ្យបានគ្រប់ជ្រុងជ្រោយនៅតាមគោលដៅ និងតាមមូលដ្ឋាន ដេីម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០  ។  

ឯកឧត្តមបន្តទៀតថាការអនុវត្តនូវកម្មវិធី វេទិកាថ្នាក់ខេត្ត «ស្តីពីការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដេីម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាឱកាសនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ហេីយកម្មវិធីនេះ រដ្ឋបាលខេត្តនឹងរៀបចំធ្វេី៣ឆ្នាំម្តង។ 

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្ថែមទៀតថា ក្រោយបញ្ចប់នូវកម្មវិធីនេះ នៅតាមមន្ទីរ អង្គភាព និងរដ្ឋបាលសាលាខេត្ត អាជ្ញាធរ ឃុំ សង្កាត់ ត្រូវរៀបចំផែនការជាបន្ទាន់ ពីការកំណត់ពេលវេលានៃការអនុវត្តឱ្យបានច្បាស់លាស់ នូវរាល់សំណេីរ និងសំណូមពរ ពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព អង្គការសង្គមសុីវិល ដែលបានលេីកឡេីងនូវបញ្ហាប្រឈម និងសំណូមពរ មានចំនួន៦២ករណី។ ជាមួយគ្នានេះ អង្គវេទិកាបានដាក់ចេញនូវវិធានការក្នុងការដោះស្រាយ ថ្នាក់ក្រុង ស្រុកមានចំនួនករណី និងថ្នាក់ខេត្តមានចំនួន ៣០ ករណី ហេីយនៅសល់សំណេីរ និងសំណូមពរចំនួន ៣០ករណីទៀត ដេីម្បីទុកជូនថ្នាក់ជាតិពិនិត្យ និងដោះស្រាយឱ្យចំគោលដៅ។  

ជាទីបញ្ចប់ ឯកឧត្តម គណៈអភិបាលខេត្ត ថ្លែងអំណរគុណ ដល់ឯកឧត្តម លោក ជំទាវ និងលោក លោកស្រី ទាំងអស់ ដែលបានអញ្ជេីញមកចូលរួម ក្នុងវេទិកា នាឱកាសនេះ ដោយមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ត ការងារកន្លងមក ប្រកបដោយផ្លែផ្កា និងជោជ័យគួជាទីមោទនៈ៕














Powered by Blogger.