រដ្ឋបាលស្រុកចន្ទ្រាធ្វើពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខនិងដាក់ទូកចូលទន្លេវ៉ៃគោដើម្បីត្រៀមប្រកួតនៅថ្ងៃ៦-៧ខាងមុខ
អត្ថបទ៖ ភក្តី
ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុកចន្ទ្រានៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះរាបានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខនិងដាក់ទូកចូលក្នុងទន្លវៃគោ ដើម្បីត្រៀមក្រកួត ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៦-៧ខែ វិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាព លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រានិងលោកស្រី សមាជិកក្រុមប្រឹក្សាស្រុកនិងមន្ត្រីរាជការចំណុះអោយរដ្ឋបាលស្រុកចន្ទ្រា ជាច្រើននាក់។
ក្នុងឱកាសនោះលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានមានប្រសាសន៏ឲ្យដឹងថា៖នៅស្រុកចន្ទ្រារបស់លោកមានទូកចំនួន០១គ្រឿងសម្រាប់ចូលរួមប្រកួតក្នុងពិធីប្រណាំងទូកខ្នាតអន្តរជាតិ នៅដងទន្លេវៃគោស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលប្រព្រឹត្តទៅ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ពោលសល់រយៈ២ថ្ងៃទៀត ដើម្បីបង្កឲ្យមានភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទស្សនា កម្សាន្ត និង អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និង អកអំបុក ដែលជាប្រពៃណីជាតិខ្មែរ។
លោកបន្តថា ដើម្បីឲ្យពិធីប្រណាំងទូកនាឆ្នាំនេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យល្អប្រសើរកីឡាករយើងត្រូវខិតខំប្រឹងប្រែងក្នុងការប្រកួតឲ្យអស់ពីសមត្ថភាពត្រូវសាមគ្គីគ្នាដើម្បីដណ្តើមជ័យជំនះជួនស្រុក។
ក្នុងនាមលោក ជាអភិបាលស្រុក សូមធ្វើការអំពាវនាវដល់ ព្រះថេរានុត្ថេរៈ ទ្រង់ លោកឧកញ៉ា លោក លោកស្រីម្ចាស់ក្រុមហ៊ុនពាណិជ្ជករ អាជីវករ និងសប្បុរសជន នានា មេត្តាចូលរួមគាំទ្រជួយឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ទៅតាមលទ្ធភាពជាក់ស្ដែង ដល់កម្មវិធី ប្រណាំងទូក នៅខេត្តស្វាយរៀងនាពេលខាងមុខ។
សូមបញ្ជាក់ផងដែរថា៖អព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ"ទូកនាគ"នៅទន្លេវ៉ៃគោខេត្តស្វាយរៀង ដោយទទួលបានការអនុញ្ញាត និងគាំទ្រ បច្ចេកទេសពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសហការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤នេះ ខេត្តស្វាយរៀងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» រយៈពេល ២ថ្ងៃ នៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹកតទៅ នៅ ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដោយមានប្រតិភូទូកចូលរួមប្រកួត មកពីបណ្តាក្រសួង-ខេត្ត ចំនួន ០៨ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តព្រះសីហនុ ។
ក្នុងឱកាស នៃការរៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤នៅខេត្តស្វាយរៀងនេះ ក៏មានការរៀបចំដាក់តាំងផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ និងការប្រគំតន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត និងទិញ ផលិតផលនានាតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៤-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ តាមបណ្តោយមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។
ក្នុងនោះផងដែររដ្ឋបាលខេត្តស្វាយរៀង មានសេចក្តីសង្ឃឹមជឿជាក់ថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀងទាំងអស់ នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីចូលរួមលើកស្ទួយវិស័យ កីឡាជាតិ និងញ៉ាំងឲ្យពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ” នៅខេត្តស្វាយរៀង ដែលទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ៕





Post a Comment