លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅតុលាការ

ភ្នំពេញ ៖ លោក លី សាម៉េត ត្រូបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់ នៅម៉ោងប្រមាណជា១០ និង៣០នាទីព្រឹកថ្ងៃ៥ វិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីសួរនាំរួច

សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕



 

Powered by Blogger.