អាមេរិកនិងហ្វីលីពីន ចុះកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធា
ប្រភព៖ AFP
ម៉ានីល៖ ប្រមុខការពារជាតិនៃសហរដ្ឋអាមេរិកនិងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងមួយ ស្តីពីការចែករំលែកព័ត៌មាន ក៏ដូចជាបច្ចេកវិទ្យាសម្ងាត់យោធា ស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរ កំពុងព្យាយាមធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅខ្លាំងថែមទៀត ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។
ការចុះកិច្ចព្រមព្រៀងខាងលើ
គឺចំពេលដែលរដ្ឋាភិបាលរបស់លោក Marcos បាននិងកំពុងតតាំងប្រឆាំងចិន
ជុំវិញបញ្ហាជម្លោះទឹកដី នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល
និងប៉េកាំង បានជួបហេតុការណ៍ប្រឈមមុខដាក់គ្នាជាច្រើនលើក
រហូតដល់ថ្នាក់បង្កឱ្យមាននាវិករងរបួស និងកប៉ាល់រងការខូចខាត ហើយស្របពេលដែលលោក ដូណាល់
ត្រាំ ត្រៀមត្រឡប់មកក្លាយជាប្រធានាធិបតីអាមេរិក សាជាថ្មី។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd
Austin បានចុះកិច្ចព្រមព្រៀងខាងលើ ជាមួយសមភាគីហ្វីលីពីន លោក Gilberto
Teodoro អំឡុងកិច្ចចាប់ផ្តើមការបំពេញទស្សនកិច្ច នៅទីក្រុងម៉ានីល
ដែលរួមមានទាំងជំនួបជាមួយ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos។ ប្រមុខការពារជាតិទាំងពីរ មិនបានថ្លែងការណ៍អ្វីឡើយ
ក្នុងពិធីចុះកិច្ចព្រមព្រៀងនោះ ប៉ុន្តែក្រសួងការពារជាតិហ្វីលីពីន បាននិយាយថា
វាគឺជាជំហានដ៏សំខាន់មួយ ដើម្បីពង្រឹងការចែករំលែកព័ត៌មាន
ហើយជួយធ្វើឱ្យសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា រវាងហ្វីលីពីននិងអាមេរិក កាន់តែស៊ីជម្រៅ៕

Post a Comment