កូរ៉េខាងជើង៖ អាមេរិកនិងលោកខាងលិច ប្រើទាហានអ៊ុយក្រែនឱ្យប្រយុទ្ធ ជាមួយរុស្ស៉ីជំនួសពួកគេ
ប្រភព៖ AFP
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា សហរដ្ឋអាមេរិក និងលោកខាងលិច កំពុងប្រើយោធាអ៊ុយក្រែនធ្វើជាទ័ពជំនួស ឱ្យទៅប្រយុទ្ធជាមួយរុស្ស៉ី និងបង្កឱ្យមានហានិភ័យនៃជម្លោះជាសកល។
ក្នុងសុន្ទរកថាតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង
KCNA
លោក គីម បញ្ជាក់ថា «សហរដ្ឋអាមេរិក
និងលោកខាងលិច កំពុងប្រើប្រាស់ជម្លោះនៅអ៊ុយក្រែន ដើម្បីពង្រីកវិសាលភាព
នៃអន្តរាគមន៍យោធារបស់ពួកគេជាសកល»។ លោកបន្ថែមថា «ពួកគេក៏កំពុងព្យាយាម បង្កើនបទពិសោធន៍ប្រយុទ្ធ
ដោយអ៊ុយក្រែនត្រូវបានប្រើប្រាស់ ជាទ័ពជំនួសដើម្បីប្រឆាំងនឹងរុស្ស៉ី»៕

Post a Comment