ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៨ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី ៤,៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ
ដែលមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ ១៩៨០ ដល់
ឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបណ្តុះបណ្តាលនិស្សិតសរុប
៦៤,៦៧៤នាក់ (ស្រី ២៥,៥២១នាក់)
ក្នុងនោះនិស្សិតផ្នែកអាហារូបករណ៍ចំនួន ២០,៨២៥នាក់ (ស្រី ៦,៨៣៣នាក់) និងនិស្សិតផ្នែកសិក្សាបង់ថ្លៃមានចំនួន ៤៣,៨៤៩នាក់ (ស្រី ១៨,៦៨៨នាក់)។
និសិ្សតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំសិក្សា២០២៣-២០២៤
មានចំនួន ២៩,៨១៩នាក់ (ស្រី ១៧,៧៥៣នាក់)
ក្នុងនោះ និស្សិតអាហារូបករណ៍ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន
៣៨៣នាក់ (ស្រី ២៣៦នាក់)៕

Post a Comment