សម្ដេចតេជោ ផ្ញើសារអបអរសាទរ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជារដ្ឋមន្រ្តីក្រសួងការបរទេស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
ត្រូវបានអង្គរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម សុខ
ចិន្តាសោភា។
ការសារលិខិតអបអរសាទរ របស់សម្ដេចតេជោ ហ៊ុន សែន
បានលើកឡើងថា ឯកឧត្តម ប្រាក់ សុខុន ពិតជាស័ក្តិសមទទួលបាននូវទំនុកចិត្ត
និងតំណែងដ៏មានសារៈសំខាន់នេះ ដែលកន្លងមក ឯកឧត្តមប្រាក់ សុខុន
បានបំពេញបេសកកម្មប្រកបដោយស្វាមីភក្តិចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារកិត្តិយសជាតិ
និងលើកតម្កើងកិត្យានុភាព និងវិបុលភាពជាតិ ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួន
នូវមនសិការវិជ្ជាជីវៈខ្ពស់ នៅលើវេទិកាការទូតនានា ទាំងក្នុងតំបន់ និងនៅលើពិភពលោក។
សម្ដេចមានជំនឿ ដោយគ្មានមន្ទិលថា «ឯកឧត្តម ប្រាក់ សុខុន នឹងបន្តខិតខំធានានូវនិរន្តរភាព
ក្នុងការអនុវត្តនយោបាយការបរទេស ការពារផលប្រយោជន៍ជាតិ និងប្រជាជន
ស្របតាមការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចប៉ាន់ស្មានបាន នៃស្ថានការណ៍យុទ្ធសាស្ត្រ
និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក»៕


Post a Comment