អ៊ុយក្រែន ប្រើមីស៊ីលរបស់អាមេរិកវាយប្រហាររុស្ស៊ី ចំនួន២ដង រយៈ៣ថ្ងៃចុងក្រោយនេះ
ប្រភព៖ Reuters
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងនៅថ្ងៃអង្គារនេះថា អ៊ុយក្រែនបានវាយប្រហារប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិកចំនួនពីរដង ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា
ការវាយប្រហារទាំងពីរ បានកំណត់គោលដៅទៅលើតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី
ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន។ ការវាយប្រហារលើកទីមួយបានកើតឡើងនៅថ្ងៃទី ២៣
ខែវិច្ឆិកា ដោយបំផ្លាញប្រព័ន្ធរ៉ាដា នៃប្រព័ន្ធការពារដែនអាកាស S-400។ ចំណែកឯ ការវាយប្រហារលើកទីពីរ បានកើតឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា
ដោយកំណត់គោលដៅទៅលើអាកាសយានដ្ឋាន Kursk-Vostochny និងបណ្តាលឱ្យទាហានពីរនាក់រងរបួស។
ទន្ទឹមគ្នានេះ រុស្ស៉ីបានបន្ថែមថា
ខ្លួនកំពុងរៀបចំវិធានការសងសឹងវិញ ចំពោះការវាយប្រហារទាំងនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា «ក្រសួងកំពុងគ្រប់គ្រងស្ថានការណ៍
និងរៀបចំរៀបចំវិធានការសងសឹក»៕

Post a Comment