រសៀលនេះ សម្តេចធិបតី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ​ប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែង​សុន្ទរកថា​គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល​អន្តរជាតិ (IDC-CDI)

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល​អន្តរជាតិ បានជ្រើសយកប្រទេសកម្ពុជា ដើម្បីប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកប្រតិភូប្រមាណ ៨៧រូប មកពី ២៦គណបក្ស និង ២៤ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានអនុគណៈកម្មការរៀប​ចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ, លោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិប​តេយ្យនិយមកណ្តាលអន្តរជាតិ៕



 

Powered by Blogger.