កឋិនទានមហាសាមគ្គី ផ្តួចផ្តើមដោយសម្តេច សាយ ឈុំ ដង្ហែទៅកាន់វត្តចំនួន៣ក្នុងស្រុកសៀមប៉ាង!
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ អង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តើមឡើងដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់អង្គព្រះមហាក្សត្រនៃកម្ពុជា និងលោកជំទាវ តាមរយៈឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោកជំទាវព្រមទាំងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត រួមទាំងពុទ្ធបរិស័ទ្ធ បានដង្ហែទៅកាន់វត្តចំនួន៣ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
វត្តទាំងបីដែលត្រូវបានដង្ហែអង្គកឋិនទានទៅកាន់រួមមាន៖វត្តពោធិជ័យ វត្តទួលរលួស ហៅ(វត្តផាបាំង)និងវត្តរស្មីចន្ទារាម ស្ថិតនៅក្នុងស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង សរុបបច្ច័យមានចំនួន១៤០លានរៀល ។
គួរបញ្ជាក់ថាបុណ្យកឋិនទានជាពិធីបែបព្រះពុទ្ឋសាសនាបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែរចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនហែរចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តផងដែរ៕










Post a Comment