សិស្សជាប់និទ្ទេសA ៦នាក់នៅខេត្តព្រះវិហារទទួលបានថវិកាលើកទឹកចិត្ត!
អត្ថបទ៖ ម៉ាវិន
ខេត្តព្រះវិហារ៖ សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)និទ្ទេសA ចំនួន៦នាក់ បានទទួលថវិកាលើកទឹកចិត្តពី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ តាមរយៈលោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរងនិងជានាយការិយាល័យទី៤កងទ័ពជើងគោក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ ។
លោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ជូនលោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស ជាពិសេសក្មួយៗ ដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដោយទទួលបាននិទ្ទេសA ទាំង៦នាក់ ។
លោកឧត្តមសេនីយ៍ទោ ក៏បានប្រគល់ជូនថវិការបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនសិស្សនិទ្ទេសA ទាំង៦នាក់ ដោយក្នុងសិស្សម្នាក់ៗ ទទួលបានថវិកាចំនួន២លានរៀល និងជូននាយកសាលាចំនួន ៤នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀល ៕








Post a Comment