កម្ពុជាទទួលបានពានរង្វាន់លើការលើកកម្ពស់សេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព
ភ្នំពេញ៖ កម្ពុជា តាមរយៈក្រសួងកិច្ចការនារី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលពានរង្វាន់ Care Policy Ecosystem ជាប្រទេស ដែលមានការគាំទ្រ ពីរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ លើការដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការផ្នែកគោលនយោបាយ លើការលើកកម្ពស់សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព (Care Economy) នៅក្នុង «ព្រឹត្តិការណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីជើងឯកលើការងារថែទាំនិងសុខុមាលភាពនៅក្នុងតំបន់ ឆ្នាំ២០២៤» ដែលជាកម្មវិធីពិសេសនៅក្នុង កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការពិនិត្យលើវឌ្ឍនភាពលើការលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់ បានរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) និងអង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UN Women) ចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក៕





Post a Comment