មេដឹកនាំកំពូលអ៊ីរ៉ង់៖ ទោសប្រហារជីវិត ទើបស័ក្តិសមសម្រាប់មេដឹកនាំអ៊ីស្រាអែល
ប្រភព៖ Reuters
តេហេរ៉ង់៖ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់បាននិយាយថា គួរតែមានការផ្តន្ទាទោសប្រហារជីវិតតែម្តង លើមេដឹកនាំអ៊ីស្រាអែល មិនមែនត្រឹមដីកាចាប់ខ្លួន ឡើយ។
លោក Ali Khamenei បានលើកឡើងដូចខាងលើ ក្នុងការអត្ថាធិប្បាយមួយពាក់ព័ន្ធ ការសម្រេចចិត្តរបស់
តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រឆាំងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin
Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក Yoav
Gallant ព្រមទាំងមេដឹកនាំហាម៉ាសម្នាក់ គឺលោក Ibrahim Al-Masri។
ដោយសំដៅលើមេដឹកនាំអ៊ីស្រាអែល លោក Ali
Khamenei បាននិយាយដូច្នេះថា «ពួកគេបានចេញដីកាចាប់ខ្លួន
ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ ការផ្តន្ទាទោសប្រហារជីវិតតែម្តង ទើបស័ក្តិសម
សម្រាប់មេដឹកនាំឧក្រិដ្ឋជនទាំងនេះ»៕

Post a Comment