រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជេីញដឹកនាំក្រុមការងាររបស់រដ្ឋបាលខេត្តចុះបេីក អង្គវេទិកាសាធារណៈផ្សព្វផ្សាយ និងពីគ្រោះយោបល់ ជួបជាមួយប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិកន្រ្ទីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ពិធីនេះដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំង លោក លោកស្រីអភិបាល អភិបាលរងក្រុង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងបីប្រភេទ អាជ្ញាធរ ចៅសង្កាត់រួមប្រជាពលរដ្ឋ ជាង ២០០នាក់។
សូមបញ្ជាក់ជូនផងដែរវេទិកានេះបានបេីកទូលាយ ជូនប្រជាពលរដ្ឋ សំណូមពរ និងរឿងរ៉ាវ ដែលកេីតមានក្នុងមូលដ្ឋាន និងបញ្ហាក្តីកង្វល់ដែលកេីតមានក្នុងសេដ្ឋកិច្ចគ្រួសារនៅចំពោះសម្រាប់ជូនថ្នាក់ដឹកនាំខេត្ត ដោះស្រាយជូនបងប្អូនយេីងបានទាន់សភាណការណ៍ និងចំនុចខ្លះទៀតដែលមិនអាចដោះស្រាយបាន ត្រូវធ្វេីរបាយការណ៍ ជូនទៅថ្នាក់ជាតិ និងរាជរដ្ឋាភិបាល អាណត្តិទី៧ នាពេលបច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកសម្រេច។
ក្នុងឱកាសនេះ សំណូមពរ របស់ប្រជាពលរដ្ឋមាន១៤រូប និង២៦ សំណូមពរ ហេីយ១០សំណូមពរបានដោះស្រាយនូវនិងកន្លែង ដោយឯកឧត្តម អភិបាលខេត្ត។
ចំពោះភារកិច្ចដែលត្រូវធ្វេីសង្កាត់មាន២ សំណូមពរ ក្រុងមាន២សំណូមពរ ខេត្តមាន២សំណូមពរ និងមន្ទីរ អង្គភាពមាន៨សំណូមពរ ហេីយនិងមន្ទីរអាជ្ញាធរក្រុង ស្រុងមាន១២សំណូមពរ ហេីយនៅមួយសំណូមពរ គឺការជួសជុល និងកសាងសាលាមួយកន្លែង ត្រូវឯកឧត្តមអភិបាលខេត្តយកសំណូមពរនេះបញ្ជូនទៅក្រសួងអប់រំ និងថ្នាក់ជាតិជួយដោះស្រាយជូន។
ជាមួយគ្នានេះដែរ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ជូនបងប្អូនយេីងផងដែរថា នៅក្នុងមាត្រាទី៧ នៃច្បាប់ភូមិបាល របស់កម្មសិទ្ធិលេីចលនវត្ថុមុនឆ្នាំ១៩៧៩ ក្នុងផ្លូវច្បាប់មិនបានទទួលស្គាល់ឡេីយ។
ឯកឧត្តម ហឿ សុី យ៉ែមប្រធានក្រុមប្រឹក្សា ខេត្តក្រចេះ រួមនិងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ជំរុញដល់ អាជ្ញាធរ មន្ទីរ អង្គភាព ដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍តាមសំណូមពររបស់ប្រជាពលរដ្ឋស្របតាមនីតិវិធី ដែលអាចធ្វេីទៅបានជូនប្រជាពលរដ្ឋយេីង៕













Post a Comment