គម្រោងវិនិយោគថ្មី ចំនួន៣១ សរុបទុនវិនិយោគ២២៦លានដុល្លារ ត្រូវបានអនុម័តឱ្យបើកដំណើរការ ក្នុងខែតុលា
ភ្នំពេញ៖ ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៦ពាន់កន្លែង។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគទាំង៣១
មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង
និងកាបូប, គម្រោងបង្កើតរោងចកផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ,
សម្ភារៈបរិក្ខាសម្រាប់បោះតង់, គ្រឿងសង្ហារឹម,
គ្រឿងតុបតែងលម្អនិងគម្រោងផ្សេងៗដូចមានរាយលម្អិតតាមអនុវស័យខាងក្រោម។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែតុលា ឆ្នាំ២០២៤
នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥៣.៣៩%
នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់២៩.៤៧%
នៃទុនវិនិយោគសរុប៕




Post a Comment