យោធាសឹករងព្រះវិហារ ត្រៀមបញ្ជូនទូក ង ឈ្មោះ «តំបន់សឹកសែនជ័យ បារមីលោកតាឌី» ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អុំទូកនៅទំបន់៩៥!

អត្ថបទ៖ ម៉ាវិន

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៥ វិច្ឆិកា ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន រួមទាំងក្រុមកីឡាករ២៧នាក់ រៀបចំពិធីក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើន ពីម្ចាស់ទឹកម្ចាស់ដីប្រោះព្រំដល់ក្រុមកីឡាករទូក«ង» ខណៈត្រៀមបញ្ជូនទៅចូលរួមប្រកួតប្រជែងយកជ័យលាភីក្នុងព្រឹត្តិការណ៍អុំទូកនៅទំនប់៩៥ នាពេលខាងមុខ ។

មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថាៈបញ្ជាការដ្ឋានតំបន់សឹកព្រះវិហារ បានត្រៀមគ្រប់លក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីបញ្ជូនទូក «ង»ឈ្មោះ ⟨តំបន់សឹកសែនជ័យ បារមីលោកតាឌី⟩ ដែលមានចំណុះ២២នាក់ ពាក់ស្លាកលេខ០៨ ដើម្បីចូលរួមប្រកួតប្រជែងជាមួយទូកនានា មកពីគ្រប់បណ្តាស្ថាប័ន មន្ទីរ អង្គភាព ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តដែលនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០វិច្ឆិកា២០២៤ នៅទំនប់៩៥ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ៕









Powered by Blogger.