ក្រុមរដ្ឋមន្រ្តីការពារជាតិ G7 ព្រមានឱ្យអ៊ីរ៉ង់ បញ្ឈប់ការគាំទ្រដល់ក្រុមហាម៉ាស និងក្រុមហេសបូឡា
ប្រភព៖ Reuters
អ៊ីតាលី៖ ក្រុមប្រទេស G7 បានព្រមានឱ្យអ៊ីរ៉ង់ បញ្ចប់ការគាំទ្រសម្រាប់ក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ ព្រមទាំងតួអង្គមិនមែនរដ្ឋដទៃទៀត នៅតំបន់មជ្ឈមបូព៌ា ហើយបញ្ឈប់សកម្មភាពទាំងឡាយណា ដែលជួយបង្កអស្ថិរភាពក្នុងតំបន់។
ក្នុងការចេញសេចក្តីថ្លែងការណ៍រួម
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោយកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិ G7 ពួកគេបានអំពាវនាវ ឱ្យអ៊ីរ៉ង់ឈប់ផ្តល់ការគាំទ្រតទៅទៀត
ដល់ហាម៉ាស ហេសបូឡា ក៏ដូចជាតួអង្គមិនមែនរដ្ឋផ្សេងទៀត ហើយឈប់ធ្វើសកម្មភាពណា
ដែលអាចចូលរួមចំណែកបង្កអស្ថិរភាពក្នុងតំបន់ និងបណ្តាលឱ្យមានការរីករាលដាលនៃជម្លោះ។
ក្រុម G7 ដែលរួមមានសហរដ្ឋអាមេរិក អ៊ីតាលី កាណាដា ចក្រភពអង់គ្លេស
បារាំង អាល្លឺម៉ង់ និងជប៉ុន បាននិយាយថា ពួកគេនៅតែគាំទ្រចំពោះភាពចាំបាច់
ក្នុងការសម្រេចឱ្យបាន បទឈប់បាញ់ សម្រាប់សង្រ្គាមនៅហ្កាហ្សា
ព្រមទាំងការដោះលែងចំណាប់ខ្មាំង និងការបង្កើនលំហូរជំនួយមនុស្សធម៌ ចូលទៅកាន់ទីនោះ។
ទន្ទឹមគ្នា G7 ក៏បានបង្ហាញក្តីបារម្ភផងដែរ
អំពីស្ថានការណ៍នៅឯប្រទេសលីបង់៕

Post a Comment