ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក ស្រុកទឹកឈូ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ អនុប្រធាន អមដំណើរដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក ស្រុកទឹកឈូ ដែលកម្មវិធីរៀបចំធ្វើឡើងនៅសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

នៅក្នុងពិធីជួបសំណេះសំណាលនោះ ក៏មានបទបង្ហាញអំពីការធ្វើនំល្បីៗក្នុងតំបន់របស់សមាជិក ការរួមគ្នាបណ្តុះដើមកោងកាងជាង២០០០ដើម និងមានដំណើរកម្សាន្តដោយជិះទូក នៅសហគមន៍ត្រពាំងសង្កែទៅមើលការរៀបចំសហគមន៍ និងទេសភាពព្រែកោងកាងផងដែរ៕











Powered by Blogger.