លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ចុះពិនិត្យតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម (ចំណុចបង្គោលព្រំដែនលេខ ៣០៩)
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្រាច នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម (ចំណុចបង្គោលព្រំដែនលេខ ៣០៩) ស្ថិតនៅភូមិកោះចំការ និងភូមិអន្លង់ព្រីង ឃុំបឹងសាលាខាងត្បូង។
អញ្ជើញអមដំណើរ មានលោកនាយករងរដ្ឋបាល លោកអធិការនគរបាល លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានចូលត្រួតពិនិត្យស្រែចិញ្ចឹមបង្គារបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។
នាឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានបន្តដំណើរត្រួតពិនិត្យកូនត្នោតដែលបានដាំនៅអមសងខាងផ្លូវក្រវ៉ាត់ព្រំដែនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រវែង ៣គីឡូម៉ែត្រ ឃើញថាកូនត្នោតបានរីកលូតលាស់ល្អប្រមាណ ៨០%៕









Post a Comment