ទូតអូស្រ្តាលី ប្តេជ្ញាបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យរៀបចំដែនដី និងកៀងគរវិនិយោគមកកម្ពុជា
ប្រភព៖ ក្រសួងរៀបចំដែនដី
ភ្នំពេញ៖ ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា លោក Derek YIP បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀងគរវិនិយោគមកកម្ពុជា៕
Post a Comment