អ៊ីស្រាអែល ប្រកាសថាខ្លួនបានសម្លាប់អ្នកស្នងតំណែងជាមេដឹកនាំថ្មី របស់ហេសបូឡា
ប្រភព៖ Reuters
ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២២ ខែតុលា បានប្រកាសថាខ្លួនបានសម្លាប់លោក Hashem Safieddine ជាមនុស្សម្នាក់ដែលត្រូវបានគេសន្មត់ថាត្រូវឡើង ស្នងតំណែងជាមេដឹកនាំហេសបូឡាថ្មីជំនួសលោក Hassan Nasrallah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៊ីស្រាអែលកាលពីខែកញ្ញា លើរដ្ឋធានីបេរូត។
ជាសាច់ញាតិម្នាក់របស់លោក
Nasrallah លោក Safieddine ត្រូវបានតែងតាំងជាសមាជិកក្នុងក្រុមប្រឹក្សា Jihad របស់ក្រុមហេសបូឡា
ហើយក្រុមប្រឹក្សានេះមាន ភារកិច្ចទទួលខុសត្រូវលើប្រតិបត្តិការយោធា
ត្រួតពិនិត្យហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាលរបស់ហេសបូឡា។
បើតាមយោធាអ៊ីស្រាអែល
លោក Safieddine ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយកាលពីជាង៣សប្ដាហ៍មុន
លើភាគខាងត្បូងនៃរដ្ឋធានីបេរូត ប្រទេសលីបង់
ហើយនេះគឺជាការទទួលស្គាល់ផ្លូវការជាលើកដំបូងរបស់អ៊ីស្រាអែល
បន្ទាប់ពីបានសន្និដ្ឋានកាលពីដើមខែតុលានេះថាលោក Safieddine ប្រហែលជាត្រូវបានសម្លាប់។
ប៉ុន្តែ ភ្លាមៗ ខាងហេសបូឡា មិនទាន់ធ្វើប្រតិកម្មអ្វីឆ្លើយតបទៅនឹងការអះអាងរបស់អ៊ីស្រាអែលពីការសម្លាប់លោក
Safieddine នោះឡើយទេ។
ចំណែក
ប្រមុខកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថាអ៉ីស្រាអែលបានសម្លាប់លោក
Nasrallah អ្នកបន្តវេនពីលោក Nasrallah (Safieddine) ព្រមទាំង ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរបស់ហេសបូឡា
ហើយថានឹងតាមកម្ទេចរាល់អ្នកទាំងឡាយណាដែលគំរាមកំហែងដល់សន្តិសុខនៃប្រជាជនអ៊ីស្រាអែល៕
Post a Comment