អាមេរិកអះអាង​ថា​ ពិតជាមានទាហានកូរ៉េខាងជើងង​៣,០០០នាក់​ នៅក្នុងប្រទេសរុស្ស៊ី

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖សហរដ្ឋអាមេរិក​ កាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា​ ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើង​បញ្ជូនទាហានចំនួន​ ៣,០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយដែលអាចទៅរួច​ នៅអ៊ុយក្រែន​។

នេះជាការចេញមកបញ្ជាក់លើកដំបូងរបស់សហរដ្ឋអាមេរិក​ ជុំវិញវត្តមានទាហានកូរ៉េខាងជើង​នៅរុស្ស៊ីដោយការណ៍នេះ​ អាចកត់សម្គាល់ការកើនឡើងនៅក្នុងសង្គ្រាមរបស់រុស្ស៉ី​ ប្រឆាំងអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាល​ី​ ថា មាន​ភស្ដុតាង​ដែល​បង្ហាញ​ថា​មាន​ទាហាន​កូរ៉េខាងជើង​នៅ​រុស្ស៉ី។ វានឹងក្លាយជារឿងធ្ងន់ធ្ងរណាស់​ បេីកូរ៉េខាងជើងកំពុងរៀបចំជួយរុស្ស៉ីប្រយុទ្ធ​ នៅឯអ៊ុយក្រែន ដូចដែលទីក្រុងកៀវ ចោទប្រកាន់មែននោះ​។ ប៉ុន្តែយេីងត្រូវតាមដានឱ្យច្បាស់សិនថា​ ថាពួកគេ​នឹង​ទៅធ្វើ​អ្វី​នៅ​ទីនោះ​។

អ្នកនាំពាក្យសេតវិមាន លោក John Kirby ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកជឿជាក់ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ៣,០០០នាក់​ កំពុងទទួលការហ្វឹកហ្វឺននៅឯមូលដ្ឋានយោធាចំនួន​ ៣នៅភាគខាងកើតប្រទេសរុស្ស៉ី​៕



Powered by Blogger.