សម្ដេចបវរធិបតី បញ្ជាក់ថា រយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ
ខេត្តមណ្ឌលគិរី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិ ឬយកច្បាប់របស់ប្រទេសណាយកមកអនុវត្ដ ដូចជាការចោទប្រកាន់នោះទេ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិនោះទេ។ ប៉ុន្ដែក្រុម អ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេញចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការបំផុសរឿង CLV-DTA គឺអាចបំផុសឱ្យខ្មែរបែកបាក់ផ្ទៃក្នុង ដែលនេះ គឺជាចេតនាដ៏អាក្រក់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ខណៈដែលកម្ពុជាខិតខំយ៉ាងលំបាក ដើម្បីស្វែងរកសន្ដិភាពជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
Post a Comment