អ៊ីស្រាអែល ប្រកាសអះអាង អំពីការស្លាប់របស់ មេដឹកនាំហាម៉ាស
បរទេស៖ ប្រទេសអ៊ីស្រាអែលបានប្រកាសជាផ្លូវការថា លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សាត្រូវបានគេសម្លាប់រួចទៅហើយនៅក្នុង ការវាយប្រហារកន្លងមក។
លោក Sinwar អាយុ៦២ ឆ្នាំគឺជាមេដឹកនាំនយោបាយរបស់
ក្រុមហាម៉ាស់នៅហ្គាហ្សាចាប់តាំងពីដើមឆ្នាំ ២០១៧ហើយគាត់បានចាប់ផ្តើមកាន់តំណែង
ជាអ្នកដឹកនាំពេញលេញនៃក្រុមនៅក្នុងខែសីហាបន្ទាប់ពី Ismail Haniyeh ត្រូវបានធ្វើឃាតនៅទីក្រុងតេហរ៉ង់ប្រទេសអ៊ីរ៉ង់។
កងកម្លាំងការពារអ៊ីស្រាអែល
ដែលហៅកាត់ថា IDF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា
ពួកគេកំពុងតែបើកការស៊ើបអង្កេតថាតើលោក Sinwar ពិតជាស្ថិតក្នុងចំណោមពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន
ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា
នៅទីតាំងដែលមិនបានបញ្ជាក់នោះមែនឬក៏យ៉ាងណា។ ទោះបីជាយ៉ាងណាក្តីក្រោយមក IDF បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា
Yahya Sinwar ត្រូវបានសម្លាប់បានដោយជោគជ័យទៅហើយ Elimnated:
Yahya Sinwar ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឱ្យដឹងថា
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Katz ក៏បានផ្ញើកំណត់ចំណាំទៅកាន់សហសេវិក ជាច្រើននាក់នៅជុំវិញពិភពលោក
ដែលបញ្ជាក់ពីការស្លាប់របស់លោក Sinwar ផងដែរ៕

Post a Comment