ឯកឧត្តម វ៉ា ថន សូមគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ឆ្នាំ ឈានចូល៤៨ឆ្នាំ
ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត សូមគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ
ក្នុងឱកាសដ៏មហានក្ខត្តឬក្ស
នៃខួបចម្រើនជន្មាយុរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលនឹងចូលមកដល់នៅថ្ងៃអាទិត្យ
៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ
កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សូមសម្តែងសេចក្តីសោមនស្សរីករាយ
និងសូមគោរពជូនពរសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ
សម្តេចមហាបវរធិបតី មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ
ស្មារតីភ្លឺថ្លា ជន្មាយុជាងរយព្រះវស្សា
ដើម្បីដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕



Post a Comment