កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផល នៃការចុះបញ្ជីដីរដ្ឋ ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផល នៃការចុះបញ្ជីដីរដ្ឋ ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច ភូមិពូគង់ និងការរៀបចំ ផែនការប្រើប្រាស់ដី នៃដែនជម្រកសត្វព្រៃកែវសីមា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាល ស្រុក តំណាងបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំ តំណាងអង្គការ សហគមន៍ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគាររដ្ឋបាលខេត្ត៕





Powered by Blogger.