ភរិយាអភិបាលខេត្តរតនគិរី នាំយកដើមផ្កាចំនួន៣០០ផើង ដាំលម្អអមសងខាងផ្លូវបេតុងចូលវត្តឧត្តមរតនារាមហៅ វត្តអូរចេង

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី៖ លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី (ស.ស.យ.ក) នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមយុវជន ស.ស.យ.ក ចំនួន៣៥នាក់ចូលរួម ដាំដើមផ្កាលម្អ អមសងខាងផ្លូវបេតុងចូលវត្តឧត្តមរតនារាម ហៅវត្តអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន មានប្រសាសន៍ថាដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពទីអារាមវត្តអូរចេងនេះឱ្យមានភាពស្រស់បំព្រង លោកជំទាវបានជំទាវបានទិញដើមផ្កាចំនួន៣០០ផើង ដោយគិតជាថវិកាអស់ចំនួន ២,៤០០.០០០រៀល ជាថវិកាស.ស.យ.ក។ លោកជំទាវ មានជំនឿជាក់ថា នៅថ្ងៃខាងមុខ ដើមផ្កាដែលបានដាំនាពេលនេះ នឹងរីកស្គុះស្គាយ មានសម្រស់ស្រស់ស្អាតជាទីចាប់អារម្មរបស់របស់មហាជនទូទៅ ក៏ដូចជាប្រជាពុទ្ធបរិស័ទដែលមកធ្វើបុណ្យ ធ្វើទាននៅទីអារាមនេះផងដែរ៕












Powered by Blogger.