ស្ថានភាពជំនន់ទឹកភ្លៀងកំពុងវាយលុកចូល នៅភូមិម្រេីម ឃុំដា ស្រុកចិត្របុរី
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ លោក យុិន វណ្ណៈ អភិបាលនៃ គណៈភិបាលស្រុកចិត្របុរី នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិម្រេីម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។
សូមបញ្ជាក់ជូនផងដែរ លោក យុិន វណ្ណៈ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងរកមធ្យោបាយជម្លៀសប្រជាពលរដ្ឋ ស្វែងរកទួលសុវត្ថិភាព ដេីម្បីការពារ នូវគ្រោះថ្នាក់ជាយថាហេតុដែលនឹកស្មានមិនដល់។ ទាំងនេះហេីយ គឺការជាយកចិត្តទុកដាក់ បំរេី ចំពោះទុក្ខធុរៈរបស់ប្រជាពលរដ្ឋ៕
Post a Comment