ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី នឹងជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ប្រទេសទាំងពីរ
ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦៥ឆ្នាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០២៤នេះ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានប្រារព្ធព្រឹត្តិការណ៍ តាំងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ីឬហៅថាពិព័រណ៍សួស្តីឥណ្ឌូនេស៊ី រយៈ ពេល២ថ្ងៃដើម្បីបង្កើកិច្ចសហប្រតិបត្តិការ និងការជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសទាំងពីរ មានកំណើនថែមទៀត។
ក្នុងពិធីបើកព្រឹត្តិការណ៍តាំងពិព័រណ៍នៅថ្ងៃទី១៣ ខែកញ្ញានេះ លោកជំទាវ ចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី គឺបានបង្កើតឱកាសឲ្យក្រុមហ៊ុន សហគ្រាស ផ្នែកឯកជនកម្ពុជាឥណ្ឌូនេស៊ី ស្វែងរកសក្តានុពល និងឱកាសក្នុងកិច្ចសហការបង្កើតភាពជាដៃគូ ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែច្រើនថែមទៀត។
លោកជំទាវ ចម និម្មល ថ្លែងថាបច្ចុប្បន្នទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ឥណ្ឌូនេស៊ី គឺជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសពីរ កើនលើស១ពាន់លានដុល្លអាមេរិច ពោល គឺកើន ១៥% ប្រៀបនឹងឆ្នាំ២០២២។
ឯកឧត្តម Santo Darmossumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បញ្ជាក់បន្ថែមថាទំនាក់ ទំនាក់ពាណិជ្ជកម្ពុជា ឥណ្ឌូនេស៊ីក្នុងរយពេល៦ខែក្នុងឆ្នាំ២០២៤នេះ ធ្វើបានក្នុង ទំហំទឹកប្រាក់ប្រមាណ៥៥០លានដុល្លាអាមេរិច ហើយតាមរយៈការតាំងពិព័រណ៍សួស្តីឥណ្ឌូនេស៊ី និងការប្តេជ្ញាចិត្ត រវាងប្រទេសទាំងពីរ នឹងជំរុញទំហំពាណិជ្ជកម្មកើនលើសឆ្នាំកន្លងមកបន្ថែមទៀត។ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍នេះ គឺ បានបង្កើតបាននូវដៃគូថ្មីជាច្រើន ដើម្បីជំរុញបង្កើនការនាំចេញ នាំចូល ផលិតផល ទេសចរណ៍ កម្ពុជា ឥណ្ឌូនេស៊ី កាន់តែច្រើនឡើងវិញ ក្រោយវិបត្តិកូវីដ១៩។
សូមបញ្ជាក់ថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ីដែលប្រារព្វនៅកោះពេជ្ររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញានេះ គឺមានស្តង់ពិព័រណ៍បង្ហាញទំនិញ និងសេវាកម្ម នៃក្រុមហ៊ុនកម្ពុជា ឥណ្ឌូនេស៊ីចំនួន១១០ស្តង់៕
Post a Comment