លោក ថោង វណ្ណា អគ្គនាយក "ភ្នំពេញដេលី" និងសហការី សូមចូលរួមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»

ភ្នំពេញ៖ លោក ថោង វណ្ណា អគ្គនាយក"ភ្នំពេញដេលី" Phnom Penh Daily និងសហការី សូមចូលរួមអបអរសាទរគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែល សម្តេចតេជោ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»  ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk Wiss University ) នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ។ 

សម្តេចតេជោ ពិតជាស័ក្តិសមនឹងទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នេះបំផុត ដោយកន្លងមក សម្តេចតេជោ បានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបង្រួបបង្រួមជាតិ ក្រោមនយោបាយ ឈ្នះ-ឈ្នះ នាំឱ្យមានសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ព្រមទាំងមានឆន្ទៈមនសិកាស្នេហាជាតិយ៉ាងជ្រាលជ្រៅ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានភាពរីកចម្រើន ធ្វើឱ្យប្រទេសកម្ពុជា មានភាពល្បីល្បាញលើឆាកអន្តរជាតិ៕



Powered by Blogger.