KOICA ផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង “ការអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ដំណាក់កាលទី២)
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ
ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែសីហា
ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ជាមួយនឹងប្រធានទី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ
(KOICA)
ប្រចាំកម្ពុជា និងប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ
ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា
និងកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
តាមរយៈទី ភ្នាក់ងារ KOICA សម្រាប់ គម្រោង
“ការអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
(ដំណាក់កាលទី២)” នៅសារមន្ទីរទួលស្លែង។
គម្រោង
“ការអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
(ដំណាក់កាលទី២)” មានរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៤-២០២៨) ដែលចុះហត្ថលេខានាពេលនេះ
គឺជាការបន្តពីគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងដំណាក់កាលទី១
(ឆ្នាំ២០១៨-២០២១) និងជាពិសេសការគាំទ្រដល់ដំណើការស្នើសុំដាក់បញ្ចូល
អតីតមន្ទីរឃុំឃាំង១៣ សារមន្ទីរទួលស្លែង និងមជ្ឈមណ្ឌលជើងឯក
ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សកម្មភាពការងារចម្បងៗដែលគ្រោងអនុវត្តមានជាអាទិ៍៖
ការអភិរក្សបណ្ណសារនិងភស្ដុតាងប្រវត្តិសាស្រ្ត, ការផ្សព្វផ្សាយតម្លៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា
ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសន្តិភាព, ការរៀបចំសេវាកម្មផ្ដល់ព័ត៌មាន
និងការបណ្ដុះបណ្ដាលមន្ត្រីជំនាញ ដោយមានកិច្ចសហការបច្ចេកទេសជាមួយអង្គការយូណេស្កូភ្នំពេញ៕



Post a Comment