នាយឧត្តមសេនីយ៍ ស ថេត ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការចំពោះកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ គណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕






Powered by Blogger.