ឈ្វេងយល់ពីតួនាទី អង្គការសង្គមសុីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់ រាជរដ្ឋាភិបាល អាណត្តិទី៧

  អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ នាយរងខុទ្ទកាល័យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្រ្តី ហេីយជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស អញ្ជេីញបេីកវេទិកាសន្ទនាជាមួយអង្គការសង្គមសុីវិល នៅក្នុងបរិវេណសាលប្រជុំ ហ៊ ប៊ុន្នី នៃទឹកដីក្រុងក្រចេះ ខេត្តក្រចេះ។  

ពិធីនេះផងដែរ មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ នៃក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ស្រេង សុភាព អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ រួមនិងលោកមេបញ្ជាការង នៃកងរាជអាវុធហត្ថខេត្ត, លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត, លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំងលោក លោកស្រីរដ្ឋបាលខេត្ត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ក្នុងខេត្ត រួមនិងប្រជាសហគមន៍មកចំនួន ៤ខេត្ត គឺខេត្តស្ទឹងត្រែង,ខេត្តរតនគីរី ,ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ជាច្រេីនរូប។  

ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តតំណាង ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ អញ្ជេីញឡេីងមានមតិស្វាគមន៍ និងជំរាបជូនចំពោះឯកឧត្តមគណៈធិបតី និងអង្គពិធីទាំងមូលបានជ្រាប និងឈ្វេងយល់នាឱកាសនេះ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ នាយរងខុទ្ទកាល័យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា បានមានប្រសាសន៍ ណែនាំដល់ប្រជាសហគមន៍ និងអង្គពិធីទាំងមូល ឱ្យបានយល់ច្បាស់ អំពីរចនាសម្ព័ន្ធយុទ្ធបញ្ចកោណ ៖ ទី១ : កំណេីនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, ទី២ : អាទិភាពគន្លឹះ ក្នុងនោះ មានមនុស្ស ផ្លូវ ភ្លេីង ទឹក បច្ចេកវិទ្យា។ 

ឯកឧត្តមបានបន្តថា ៖ រចនាសម្ព័ន្ធ នៃយុទ្ធសាស្រ្តបញ្ចកោណ គឺបានបែងចែកចេញជា៥ ចំនុច ៖ ទី១ .ការអភិវឌ្ឍន៍ធុនធានមនុស្ស , ទី២ . ការធ្វេីពិពិធកម្មសេដ្ឋកិច្ចនិងការបង្កេីនភាពប្រគួតប្រជែង , ទី៣. ការអភិវឌ្ឍវិស័យឯកជន និងកសរងារ , ទី៤. ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន , ទី៥ : ការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមឌីជីថល ។  

ឯកឧត្តមបន្ថែមថា ៖ ការជុំរុញការរៀបចំ និងការផ្តល់ការគាំទ្រដល់វិស័យឯកជននិង អង្គការសង្គមសុីវិល ក្នុងការរៀបចំក្រមសីលធម៌ និងវិជ្ជាជីវៈ ដេីម្បីលេីកទឹកចិត្តឱ្យមានការរៀបចំស្តង់ដារគុណវុឌ្ឍិ សម្រាប់គណៈគ្រប់គ្រងវិស័យឯកជន និងអង្គការសង្គមសុីវិល និងបង្កេីនការទទួលខុសត្រូវ ដោយខ្លួនឯង និងកាត់បន្ថយទំនាស់ផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍សាធារណៈ។ 

-ការបន្ត ពង្រឹងភាពជាដៃគូរ ជាមួយអង្គការមិនមែនរដ្ឋាភិបាល  តាមរយៈការអនុវយ្តច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដេីម្បីបង្កេីនកិច្ចសហការ ក្នុងភាពជាដៃគូរ ប្រកបដោយសុខដុមនីកម្ម ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។  

-ការកសាងភាពជាដៃគូររវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល , ហេីយការបង្កេីនកិច្ចសហប្រតិបត្តិការ ក្នុងតំបន់និង សកលលោក ក្នុងការពង្រឹងភាពធន់ ការអភិវឌ្ឍវិស័យសុខាភិបាល និងពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារ សុខភាពសង្គម  ។  

ទិដ្ឋភាពជារួមមាន ៖ ១- យុទ្ធសាស្រ្តភាពជាដៃគូ សហប្រតិបត្តិការអភិវឌ្ឍសម្រាប់ឆ្នាំ ២០២៤  - ២០២៨  ។  

២- កៀរគរ សម្របសម្រួល ហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពីគ្រប់ប្រភព

៣- លេីកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្ត យន្តការភាពជាដៃគូ ដែលមាន

៤- បន្តធ្វេីសមាហរណកម្ម និងការប្រាស្រ័យទាក់ទងក្នុងតំបន់ ហេីយនិងពិភពលោក 

៥- បន្តអនុវត្តយន្តការភាពជាដៃគូ រវាងរដ្ឋ និងឯកជន

៦- បន្តពង្រឹងភាពជាដៃគូ ជាមួយសហគម និងអង្គការមិនមែនរដ្ឋាភិបាល ...។  

លេីសពីនេះ ឯកឧត្តម បានបន្ថែមថា ៖ ១-យុទ្ធសាស្រ្តបញ្ចកោណ គឺជាចក្ខុវិស័យថ្មី របស់រាជរដ្ឋាភិបាល ក្នុងកៀរគរកម្លាំងគ្រប់មជ្ឍដ្ឋានដេីម្បីចូលរួមសម្រេចគោលដៅឆ្នាំ ២០៣០ និង២០៥០ ..!!

២- សង្គមសុីនៅគ្រប់កម្រិត ទសមទារឱ្យមានលក្ខណៈ បុរេសកម្មក្នុងការចូលរួមចំណែក សម្រេចនូវចក្ខុវិស័យនេះ ។

៣ - រាជរដ្ឋាភិបាលតែងតែលេីកទឹកចិត្តនិង ស្វែងរកគ្រប់វិធី ដេីម្បីធានាថា សង្គមសុីវិលអាច ចូលរួមចំណែកក្នុងការសម្រេចយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះសម្រេចដោយជោគជ័យ  ។  

ជាមួយគ្នានេះដែរ  លោក ហេ សុខសាយ ប្រធានសាខា ប.ស.ស ខេត្តក្រចេះក៏បានធ្វេីបទបង្ហាញ ស្តីពីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្គចិត្ត ជូន អង្គពិធី និងប្រជាសហគមដែលបានអញ្ជេីញមកចូលរួមនៅក្នុងកម្មវិធីនាឱកាសនេះ ប្រកបដោយប្រសិទ្ធភាព៕



















Powered by Blogger.