U19 កម្ពុជាធ្វើដំណើរទៅឥណ្ឌូស៊ី ដើម្បីចូលរួមប្រកួតពាន ASEAN U19

ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ នៅ​ព្រឹក​នេះ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ ដើម្បី​ប្រកួត​ពានរង្វាន់ ASEAN U19 Boys’ Championship 2024 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ។​

​សម្រាប់​ព្រឹត្តិការណ៍​ខាងលើនេះ U19 កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី​,​ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត​។ ចំណែក​ការប្រកួត​បើកឆាក U19 កម្ពុជា ប៉ះ​ទី​ម័​រ​ខាងកើត ថ្ងៃទី​១៧ ប៉ះ​ឥណ្ឌូនេស៊ី ថ្ងៃទី​២០ នឹង​ប្រកួត​ចុងក្រោយ​ប៉ះ​ហ្វីលីពីន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤៕



 

Powered by Blogger.