ក្រសួងធម្មការ ណែនាំឱ្យវាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមទីអារាមសាសនានៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ ក្រសួងធម្មការនិងសាសនា បានណែនាំដល់មន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ឱ្យរៀបចំវាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅតាមទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ ឱ្យបានព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលា ម៉ោង ៩:០៩នាទីព្រឹក ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណន តេជោ។
សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
នឹងអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន តេជោ
ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ។
ក្រសួងបានណែនាំមន្ទីរធម្មការនិងសាសនា
រាជធានី ខេត្តសហការជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា
និងត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរ
ឱ្យបានឱឡារិកអធិកអធម៕


Post a Comment