Euro 2024: អង់គ្លេសឡើងជួបអេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ ក្រោយវាយបកទម្លាក់ហូឡង់

ប៊ែកឡាំង៖ តោកំណាចអង់គ្លេស អតីតក្រុមរងជើងឯក Euro 2020 បានធ្វើការវាយបកឈ្នះហូឡង់ ២-១ នាយប់មិញនេះ ក្នុងការឡើងទៅជួបអេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រចុងសប្តាហ៍នេះ។

តាមរយៈជ័យជម្នះនេះដែរ នាំឲ្យអង់គេ្លស ក្រុមដែលមិនទាន់ស្គាល់ពាន៤ឆ្នាំម្តងនេះ ឡើងទៅប៉ះក្រុមចាស់វស្សាអេស្ប៉ាញ អតីតជើងឯក ៣សម័យច្រើនជាងគេស្មើអាល្លឺម៉ង់ នារាត្រីម៉ោង ២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)៕

 


Powered by Blogger.