ដកតំណែង លោក សំអាង ផានី ពីអធិការក្រុងច្បារមន ក្រោយបែកធ្លាយ ករណីដោះលែង ជនបង្កហិង្សា៤នាក់
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យ តាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុ ល្មើសវិន័យនគរបាលជាតិកម្ពុជា។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដែលទើបចេញផ្សាយផ្លូវការ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤៕



Post a Comment