ប្រធានាធិបតីហ្វីលីពីន ដាក់បញ្ជាឱ្យបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង
ប្រភព៖ Reuters
ម៉ានីល៖ ប្រមុខយោធាហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកប្រធានាធិបតី Ferdinand Marcos Jr បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ ឱ្យបន្ធូរបន្ថយភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង ស្របតាមការពិគ្រោះយោបល់នាពេលថ្មីៗនេះ រវាងក្រុមមន្ត្រីចិន និងហ្វីលីពីន។
ហ្វីលីពីន
និងចិន បានព្រមព្រៀងគ្នាកិច្ចប្រជុំកម្រិតខ្ពស់មួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ
លើតម្រូវការស្តារ និងកសាងទំនុកចិត្តឡើងវិញ
ជុំវិញការប្រឈមមុខដាក់គ្នានៅតំបន់សមុទ្រចិនខាងត្បូង។
លោក Romeo Brawner បានប្រាប់ក្រុមអ្នកសារព័ត៌មានថា
យោធាបានរាយការណ៍ជូនប្រធានាធិបតីនូវជម្រើសជាច្រើន
អំពីប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង
រួមទាំងបេសកកម្មផ្គត់ផ្គង់ជាប្រចាំដល់កងទ័ពនៅចំណុចវិវាទ
ដែលបង្កឱ្យមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។
លោក Brawner បានបន្ថែមថា កងកម្លាំងប្រដាប់អាវុធហ្វីលីពីន
ក៏នឹងជួយសម្របសម្រួលផងដែរ ជាមួយសមាជិកព្រឹទ្ធសភាម្នាក់ដែលអះអាងថា
ខ្លួនមានព័ត៌មានអំពីផែនការរបស់ចិន ក្នុងការកំណត់គោលដៅវាយប្រហារហ្វីលីពីន
ជាមួយនិងមីស៉ីលល្បឿនលឿន បន្ទាប់ពីមានបទបញ្ជានេះ៕

Post a Comment