ចិន និងរុស្ស៊ីគូសបញ្ជាក់ជាថ្មីពីការឯកភាពគ្នា ក្នុងការប្រឆាំងលោកខាងលិច
កាហ្សាក់ស្ថាន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងឡើងវិញនូវការរួបរួម របស់ពួកគេក្នុងការទប់ទល់ នឹងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅខាងក្រៅនៃ កិច្ចប្រជុំកំពូលក្នុងតំបន់ ក្នុងប្រទេសកាហ្សាក់ស្ថាន។
លោក ពូទីន បានប្រាប់លោក ស៊ី ថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនគឺជា “កត្តាស្ថិរភាពដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ” ហើយបានប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយទីក្រុងប៉េកាំង។ លោក ពូទីន ក៏បានពណ៌នាអំពីទំនាក់ទំនងទ្វេភាគីថាជា “នៅក្នុងរយៈពេលដ៏ល្អបំផុតនៃប្រវត្តិសាស្រ្តរបស់ពួកគេ” ដោយថា ពួកគេត្រូវបានបង្កើតឡើង នៅលើគោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពអធិបតេយ្យភាព របស់គ្នាទៅវិញទៅមក។
ក្រសួងការបរទេសចិនបានឲ្យដឹងថា លោក ស៊ី បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ប្រទេសចិន និងរុស្ស៊ីក្នុងការរក្សាការប្តេជ្ញាចិត្ត ចំពោះមិត្តភាពយូរអង្វែងនៅក្នុង “ស្ថានភាពអន្តរជាតិ ដែលពោរពេញទៅដោយភាពចលាចល និងការផ្លាស់ប្តូរ”៕

Post a Comment