រុស្ស៉ីអះអាងថា ខ្លួនទប់ស្កាត់ផែនការរបស់អ៊ុយក្រែន ដែលចង់ប្លន់យកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត
ប្រភព៖ Reuters
មូស្គូ៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធ FSB
នៃប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា
ខ្លួនបានរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែន ដែលមានគោលដៅរៀបចំ គម្រោងប្លន់យក
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 របស់រុស្ស៉ី
ហើយហោះហើរវាយកទៅអ៊ុយក្រែន។
Tu-22M3
គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង
ដែលត្រូវបានរចនាឡើង សម្រាប់ប្រតិបត្តិការវាយប្រហារលើគោលដៅនៅលើដីគោក
និងនៅលើផ្ទៃទឹក ដោយប្រើប្រាស់មីស៉ីលព្រមទាំងគ្រាប់បែក។ យន្តហោះទម្លាក់គ្រាប់បែកនេះ
មានសមត្ថភាពផ្ទុកអាវុធធម្មតាក៏បាន ហើយនិងអាវុធនុយក្លេអ៊ែរក៏បាន។
ទីភ្នាក់ងារ FSB បានចេញសេចក្តីប្រកាសនៅលើវែបសាយរបស់ខ្លួនដូច្នេះថា «បណ្តាញស៉ើបការណ៍សម្ងាត់អ៊ុយក្រែន បានប៉ុនប៉ងអូសទាញពីឡុតយោធារុស្ស៉ីម្នាក់ ដោយប្រើប្រាស់លុយ និងការផ្តល់សញ្ជាតិអ៉ីតាលីជាថ្នូរ ដើម្បីបញ្ចុះបញ្ចូលរូបគេ ឱ្យហោះហើរនិងចុះច តយន្តហោះទម្លាក់គ្រាប់បែក១គ្រឿង នៅអ៊ុយក្រែន»។
បើតាម
ទីភ្នាក់ងារ FSB អាកាសយានិករុស្ស៉ីរូបនោះ
ត្រូវបានគេស្នើផ្តល់លុយចំនួន ៣លានដុល្លារអាមេរិក
សម្រាប់ការប្លន់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 ទៅចុះចតនៅអ៊ុយក្រែន៕

Post a Comment