កិច្ចចរចាជុំវិញកិច្ចព្រមព្រៀងការពារជាតិរវាងជប៉ុន និងហ្វីលីពីន ជិតឈានដល់ទីបញ្ចប់
ប្រភព៖ Reuters
ម៉ានីល៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅទីក្រុងម៉ានីល បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ការចរចារវាងប្រទេសជប៉ុន និងហ្វីលីពីន ស្តីពីកិច្ចព្រមព្រៀងការពារជាតិ និងសន្តិសុខ ជិតឈានដល់ទីបញ្ចប់ហើយ។
ហ្វីលីពីនកំពុងបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសជិតខាង
និងប្រទេសដទៃទៀត ដើម្បីទប់ទល់នឹងអ្វីដែលខ្លួនពិពណ៌នាថា
ជាការឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិននៅសមុទ្រចិនខាងត្បូង។
ឯកអគ្គរដ្ឋទូតជប៉ុន
លោក Kazuya
Endo បានថ្លែងនៅក្នុងសុន្ទរកថាមួយថា «តួនាទីរបស់ប្រទេសហ្វីលីពីនក្នុងការរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់
គឺមានសារៈសំខាន់ណាស់»។ លោកបន្តថា
ការអភិវឌ្ឍដ៏សំខាន់មួយអាចត្រូវបានរំពឹងទុកលើការផ្ទេរឧបករណ៍ការពារជាតិ។
រដ្ឋមន្ត្រីការបរទេស និងការពារជាតិជប៉ុន និងហ្វីលីពីន
នឹងជួបប្រជុំគ្នានៅទីក្រុងម៉ានីល នៅថ្ងៃទី៨ ខែកក្កដានេះ
សម្រាប់កិច្ចពិភាក្សាដែលអាចរួមបញ្ចូលកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយ
ដែលនឹងអនុញ្ញាតឱ្យកងកម្លាំងយោធារបស់ពួកគេទៅទស្សនាទឹកដីរបស់គ្នាទៅវិញទៅមក។
ឯកអគ្គរដ្ឋទូតជប៉ុន
លោក Endo
បានបន្ថែមថា ការរក្សាសន្តិភាព
និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់គឺមានសារៈសំខាន់សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

Post a Comment