ចិន និងឥណ្ឌា ឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់
ប្រភព៖ Reuters
ញូវដេលី៖ នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ក្នុងប្រទេសកាហ្សាក់ស្ថាន ជាទីដែលភាគីពីរឯកភាពគ្នាបង្កើនការចរចា ដើម្បីដោះស្រាយបញ្ហាតាមព្រំដែនឱ្យបានឆាប់។
ឥណ្ឌា
និងចិនមានព្រំដែនជាប់គ្នានៅតាមតំបន់ជួរភ្នំ Himalayan ដែលភាគច្រើនមានទំនាក់ទំនងមិនសូវល្អនឹងគ្នា
ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែធ្លាក់ចុះ
ចាប់តាំងពីការប្រឈមមុខដាក់គ្នាផ្នែកយោធា ក្នុងខែកក្កដា ឆ្នាំ ២០២០
ដោយកាលណោះទាហានឥណ្ឌា ២០នាក់ និងទាហានចិន ៤នាក់បានស្លាប់។
លោក Jaishankar ជួបលោក Wang
នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការស៊ាងហៃ
ដែលរៀបចំឡើងក្នុងទីក្រុង Astana
ហើយពួកគេបានយល់ស្របគ្នាថាការអូសបន្លាយនៃស្ថានភាពបច្ចុប្បន្ននៅតំបន់ព្រំដែន
មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ។
បើតាមក្រសួងការបរទេសឥណ្ឌាបញ្ជាក់ថា រដ្ឋមន្រ្តីទាំងពីរបានព្រមព្រៀងឱ្យមានការបង្កើនជំនួប រវាងក្រុមមន្ត្រីការទូត
និងយោធា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់បំផុត៕

Post a Comment