អ៊ីរ៉ង់ វាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី ធ្វើឱ្យខូចខាតយន្តហោះចម្បាំងជាច្រើនគ្រឿង
វ៉ាស៊ីនតោន៖ មន្ត្រីសហរដ្ឋអាមេរិក បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់កាលពីដើមសប្តាហ៍នេះ បានបង្កការខូចខាតដល់យន្តហោះយោធាអាមេរិកជាច្រើនគ្រឿង នៅឯមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអាមេរិកបានកម្ទេចកប៉ាល់ដឹកប្រេងឆៅរបស់អ៊ីរ៉ង់ចំនួន
៥គ្រឿង ជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលលើនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក
ខណៈចាប់តាំងពីសង្គ្រាមរវាងភាគីទាំងពីរបានផ្ទុះឡើងកាលពីខែកុម្ភៈ កងទ័ពអាមេរិកចំនួន
១៨នាក់បានបាត់បង់ជីវិត និងជាង ៨០០នាក់បានរងរបួស។
យន្តហោះដែលរងការខូចខាត
រួមមានយន្តហោះវាយប្រហារធុន A-10 Thunderbolt II មួយគ្រឿងដែលបានរងការវាយប្រហាររហូតដល់បាក់ស្លាប
និងយន្តហោះចម្បាំង F-15 ប្រមាណ ៨គ្រឿងទៀត
ដែលរងការខូចខាតស្រាល ប៉ុន្តែត្រូវបានជួសជុលដាក់ឱ្យដំណើរការឡើងវិញ។
កងទ័ពអាមេរិកបានបាញ់គ្រាប់មីស៊ីលស្ទាក់ចាប់ Patriot
ប្រមាណ ៣០គ្រាប់ ដើម្បីទប់ទល់នឹងការវាយប្រហារនេះ
ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីការថយចុះនៃស្តុកមីស៊ីលការពារដែនអាកាស
ខណៈដែលក្រុមអ្នកជំនាញប៉ាន់ប្រមាណថា អាមេរិកបានប្រើប្រាស់អស់ប្រមាណ ៦៥ភាគរយ
នៃស្តុកមីស៊ីល Patriot របស់ខ្លួនរួចទៅហើយ
ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕ (Reuters)

Post a Comment