7/23/2026

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារស្តីពីអប់រំជាមូលដ្ឋាន

បរទេស៖ នាពេលថ្មីៗនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារស្តីពីការអប់រំជាមូលដ្ឋាន ដោយបានលើកឡើងថា ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សកុម្មុយនីស្តចិនបានចាត់ទុកការអប់រំជាមូលដ្ឋានជាការងារមូលដ្ឋាននិងការងារជាអាទិភាព និងអនុវត្តវិធានការជាច្រើនដើម្បីជំរុញការអប់រំជាមូលដ្ឋានឱ្យអភិវឌ្ឍក្នុងរយៈពេលយូរ និងផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការកសាងប្រទេសខ្លាំងក្លាខាងវិស័យអប់រំ។

លោកXi Jinpingបានលើកឡើងថា ត្រូវតែគោរពតាមក្រឹត្យក្រមនៃការអប់រំ អនុវត្តគំនិតអប់រំដែលចាត់ទុកសុខភាពជាអាទិភាព លើកកម្ពស់គុណភាពនៃការអប់រំ ជំរុញសុខភាពខាងផ្លូវកាយនិងផ្លូវចិត្ត និងការលូតលាស់របស់សិស្សានុសិស្ស។ត្រូវសមស្របទៅតាមបមណងប្រាថ្នារបស់ប្រជាជន ជំរុញការលើកកម្ពស់គុណភាពនៃការអប់រំជាមូលដ្ឋាន ក្តាប់ជាប់បន្ទាត់ក្រហមនៃសមភាពខាងការអប់រំ។ ត្រូវផ្សព្វផ្សាយស្មារតីរបស់អ្នកអប់រំ បង្កើនការកសាងក្រមសីលធម៌និងឥរិយាបថរបស់គ្រូបង្រៀន បណ្តុះបណ្តាលក្រុមគ្រូបង្រៀនដែលមានគុណភាពខ្ពស់និងប្រកបដោយវិជ្ជាជីវៈ។ គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវតែទទួលខុសត្រូវខាងនយោបាយយ៉ាងម៉ឺងម៉ាត់ ធ្វើប្រសើរឡើងនូវការបែងចែកធនធានសាលារៀន ធ្វើឱ្យកំណែទម្រង់ការអប់រំចម្រុះមានភាពកាន់តែស៊ីជម្រៅ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមរវាងសាលារៀន គ្រួសារ និងសង្គម ដើម្បីត្រួសត្រាយជាបន្តបន្ទាប់នូវនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍនៃការអប់រំជាមូលដ្ឋានប្រកបដោយគុណភាពខ្ពស់៕