កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន
ហ្វីលីពីន៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យកសិកម្ម” សំដៅតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនទាំងពីរឱ្យកាន់តែជិតស្និទ្ធចំគោលដៅទីផ្សារ និងតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងវេទិកាផ្គូផ្គងធុរកិច្ចនេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៦៣ក្រុមហ៊ុន ដែលផ្តោតលើផលិតផលកសិកម្មរួមមាន៖ អង្ករ ផលិតផលបសុសត្វ គ្រាប់ស្វាយចន្ទី និងជីកសិកម្ម។

Post a Comment