អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ, កម្លាំងអាវុធហត្ថបានបង្ក្រាបករណីបង្ខាំង ជំរិតទារប្រាក់ និងធ្វើការខុសច្បាប់ដោយឃាត់ខ្លួន ជនបរទេសចំនួន១១នាក់។
យោងតមរបាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល
មេបញ្ជាការរង ក្រោមការសម្របសម្រួលនិតិវិធីពីលោក ឆាយ សុត្រា
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះឆែកឆេរសណ្ឋាគារ៧៩៨ ស្ថិតនៅភូមិ៤
សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញជនបរទេសចំនួន១១នាក់ (ស្រី០១នាក់)។
ជនសង្ស័យ២នាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ
ពាក់ព័ន្ធករណីបង្ខាំង និងជំរិតទារប្រាក់ និង៩នាក់ពាក់ព័ន្ធករណី
លួចឆ្លងដែនធ្វើការខុសច្បាប់ ត្រូវបានបញ្ជូនទៅកាន់ស្នាក់ការបណ្តេញចេញ
ក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕







